ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លាងដៃអោយបានញឹកញាប់ដើម្បីបង្ការ-ទប់ស្កាត់ ការឆ្លងមេរោគ Covid-19

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ និងដោយមានការចង្អុលបង្ហាញ បញ្ជា ផ្ទាល់ពីលោកចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ។

នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ លោក វរសេនីយ៍ទោ ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារ អំពៅបានដឹកនាំកំលាំងចុះក្តាប់សភាពការណ៍ និងធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋក្នុងផ្សារច្បារអំពៅ និងផ្សារព្រែកឯង ដោយមានការចូលរួមពី លោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ និងបានបិទ និងចែកបណ្ណ ស្តីពីវិធីសាស្ត្រដើម្បីការពារខ្លួនអ្នក និងគ្រួសារ ពីវីរុស Covid-19 ព្រមទាំងអប់រំ ប្រជាពលរដ្ឋឲ្យរស់នៅមានអនាមយ័ (បាញ់អាកុលសំអាតដៃ) អោយបានញឹកញាប់ដើម្បីបង្ការ-ទប់ស្កាត់ ការឆ្លងមេរោគ Covid-19 ៕