ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីប៉ុនប៉ងឃាតកម្ម

កណ្ដាល៖នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រម៉ាណ ០១.០០នាទី រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី
៣០ ខែមិនា ឆ្នាំ២០២០ នៅចំណុច រោងលក់ដូរ របស់ជនរងគ្រោះឈ្មោះង្វៀង យ៉ុំាងយុង ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ជនរងគ្រោះ០២នាក់៖ (ប្ដីប្រពន្ធ រងរបួសធ្ងន់)១.ឈ្មោះង្វៀង យ៉ាំងយុង ភេទប្រុសអាយុ៥៩ឆ្នាំជនជាតិវៀតណាម​ មុខរបរ លក់គុយទាវ មានទីលំនៅភូមិ​ ឃុំកេីតហេតុខាងលេី។ ២.ឈ្មោះ ដង ធីយឹង​ ភេទស្រី​ អាយុ៥៧ឆ្នាំ​ ជនជាតិវៀតណាម មុខរបរលក់ដូរ និងលក់ គុយទាវ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ។ជនសង្ស័យ០១នាក់(ឃាត់ខ្លួន)ឈ្មោះ​ លី​ លាំងហាវ​ (LI LIANGHAO)ភេទប្រុស​ អាយុ​ ៣២ឆ្នាំ​ ជនជាតិចិន ស្នាក់នៅបន្ទប់ជួលលេខ១​ របស់ម្ចាស់ផ្ទះ​ ឈ្មោះ​ មុយ​ អេង​ ស្ថិតក្នុងភូមិជ្រៃធំ​ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ មិនពិតប្រាកដ។ វត្ថុតាងចាប់យក៖១.កាំបិត០១​ ដែលមានដង​ ផ្លែ​ ធ្វេីពី
ដែក​ មានទំហំ​ ៣៦x៦​ សង្ទីម៉ែត្រ។ ​២.អាវយឺតដៃវែងពណ៌ឈាមជ្រូក​ មានឡេវរូតពីមុខ​០១។ ៣.ស្បែកជេីងចំពាម ជ័រ​ ពណ៌ខ្មៅ​ ម៉ាកPedro​០១គូរ។ ៤.អាវយឺតដៃខ្លីពណ៌ស​ មានរូបមនុស្សម្នាក់​០១។ ៥.ខោយឺតជេីងវែងពណ៌ខ្មៅ​ មានអក្សរអង់គ្លេស​ LI LI NING​ ០១។ ​៦.ខោលីអូពណ៌ស្វាយ​០១។ ៧.ធុងជ័រពណ៌ក្រហម​ ដែលមានទឹកត្រាំខោអាវ​ប្រឡាក់ឈាម​០១។ ៨.លិខិតឆ្លងដែន​០១។
​៩.អត្តសញ្ញាណប័ណ្ណជនជាតិចិន​ ០១សន្លឹក។ ​១០.កាតធនាគារ​០១សន្លឹក។ ១១.កាបូបដៃពណ៌ខ្មៅ​ ម៉ាកJINBAOLAI​ ០១។ ១២.កាបូបស្ពាយពណ៌ខ្មៅ​០១។
​១៣.វ៉ាលីដាក់ខោអាវពណ៌ខ្មៅ​០១។ សភាពនៃរឿងហេតុ
កាលពីពេលវេលាម៉ោងខាងលើ មុនពេលកើតហេតុ បន្ទាប់ពីលក់ដូររួចជនរងគ្រោះ ០២ នាក់ប្ដីប្រពន្ធបានចូលដេកលើគ្រែ ក្នុងរោងកន្លែងលក់ដូរដូចសព្វដង ដោយដេកនៅក្នុងរោងកន្លែងលក់ដូរ លើគ្រែ០២នាក់ប្ដី(ប្រពន្ធ)​ ពុំបានបិទទ្វារត្រឹមត្រូវទេ​ ។​ នៅពេលដែលជនរងគ្រោះទាំង២កំពុងដេក​ ស្រាប់តែជនសង្ស័យ​ ០១នាក់​ ដែលពេលនោះ គឺពាក់អាវយឺតដៃវែង ពណ៌ឈាមជ្រូក​ និងពាក់អាវយឺតដៃខ្លីពណ៌ស ពីខាងក្នុង​ ស្លៀកខោជេីងវែងពណ៌ខ្មៅ(រូបភាពបញ្ជាក់
ពីកាមេរ៉ាសុវត្ថិភាព) បានចូលមកធ្វើសកម្មភាព កាប់លើជនរងគ្រោះ០២នាក់ប្ដីប្រព​ន្ធជាច្រើនកាំបិត​បណ្ដាល
ឲ្យរងរបួសធ្ងន់ទាំង០២នាក់ក្នុងពេលនោះ រួចហើយបានប្រតាយប្រតប់គ្នា ហើយជនរងគ្រោះជាប្រពន្ធបានស្រែកហៅអ្នកលក់ផ្លែឈើនៅក្បែរនោះឲ្យជួយតែភ្លាមនោះជនសង្ស័យ
បានរត់គេចចេញពីកន្លែងកើតហេតុ ចំណែកជនរងគ្រោះ ត្រូវបានអ្នកជិតខាងនាំយកទៅសង្គ្រោះ ព្យាបាល​ នៅប្រទេសវៀតណាម​ និងបានរាយការណ៍ជូនសមត្ថកិច្ច នគរបាល។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម​ កម្លាំងនគរបាលប៉ុស្តិ៍​ និងជំនាញស្រុក បានចុះធ្វេីការ​ ធ្វើការស្រាវជ្រាវ ដោយបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ដែលមាននៅក្បែរកន្លែងកេីត​ហេតុ​ ឃេីញថានៅចន្លោះពេលកេីតហេតុ​ គឺមានមនុស្សប្រុសម្នាក់ពាក់អាវយឺតដៃវែង ពណ៌ឈាមជ្រូក​ និងពាក់អាវយឺតដៃខ្លីពណ៌សពីខាងក្នុង​ ស្លៀកខោជេីងវែងពណ៌ខ្មៅ​ ពាក់ស្បែកជេីងចំពាមពណ៌ខ្មៅ​ និងមានដំណេីរដូចអ្នកពិការជេីង​ បានដេីរចេញពីមុខផ្ទះជួលយីហោ​ ៧៧៧​ ឆ្លងផ្លូវ ឆ្ពោះទៅផ្ទះជនរងគ្រោះ​ ។ បន្ទាប់មកនៅរសៀលថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២០​ សមត្ថកិច្ចក៏បានប្រទះឃេីញជនសង្ស័យ​ ឈ្មោះ លី​ លាំងហាវ​ ដែលមានភិនភាគដូចរូបក្នុងកាមេរ៉ាសុវត្ថិ​ភាព​ ដេីរចូលទៅក្នុងបន្ទប់ជួលលេខ១ រួចក៏បានបេីកទ្វារបន្ទប់នោះ​ ឃេីញជនសង្ស័យ​ លី​ លាំងហាវ​ នៅក្នុងបន្ទប់តែម្នាក់ឯង​ ហេីយត្រួតពិនិត្យនៅក្នុងបន្ទប់ជួលនោះ​ ក៏បានប្រទះឃេីញវត្ថុតាងដូចបានចាប់យកខាងលេី​ នៅក្នុងបន្ទប់នោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន។ តាមចម្លេីយសារភាពរបស់ ជនសង្ស័យ​ឈ្មោះ លី​ លាំងហាវ​ បានសារភាពថា​ រូបខ្លួនពិតជាបានយកកាំបិត កាប់ទៅលេីជនរងគ្រោះ០២នាក់ ប្ដីប្រពន្ធជាជនជាតិវៀតណាម​ដោយសារ តែមានគំនុំខឹងជនរងគ្រោះ​ ដែលបានជេរប្រមាថ មកលេីរូបគេ​រឿង ដែលរូបគេទៅជុះនោមដាក់ជញ្ជាំងផ្ទះជនរងគ្រោះ។