ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អគ្គិភ័យឆាបឆេះនៅចំណុចរោងចក្រក្តារបន្ទះភ្នំប្រុសភ្នំស្រី ខូតខាតឃ្លាំង និងសម្ភារមួយចំនួន

កំពង់ចាម ៖ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២១និង៤០នាទី មានករណីអគ្គិភ័យ ១កើតឡើង នៅចំណុចរោងចក្រក្តារបន្ទះភ្នំប្រុសភ្នំស្រី ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អគ្គីភ័យកើតឡើងបណ្ដាលឱ្យបាត់បង់ និងខូចខាតសម្ភារមានដូចជា ៖ ខូចខាតបាត់បង់ឃ្លាំងសម្ភារចំនួន០១ ទំហំ៣៥ម៉ែត្រ×៧០ម៉ែត្រ កម្ពស់៩ម៉ែត្រ ប្រក់ស័ង្កសី និងសម្ភារពូកខ្នើយមួយចំនួន។

មូលហេតុនៃអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ ក្នុងនោះកម្លាំងសមត្ថកិច្ច បានពន្លត់អគ្គីភ័យរលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានទឹកចំនួន ១១គ្រឿង និងប្រើប្រាស់ទឹកអស់២៩រថយន្ត ។