ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក ទុយ សុវណ្ណា អញ្ជើញចុះសួរសុខទុក្ខដល់មន្រ្តីដែលមានជម្ងឺតម្រងនោម កំពុងសំរាកព្យាបាលនៅផ្ទះ

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹក ថ្ងៃពុធទី២៥ មីនា ២០២០ លោកវរសេនីយ៍ឯក ទុយ សុវណ្ណា នាយការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំមន្ត្រីរបស់ការិយាល័យចុះសួរសុខទុក្ខដល់ លោកអនុសេនីយ៍ឯក វ៉ាន់ សុភា នាយរងការិយាល័យផ្សព្វផ្សាយអប់រំដែលមានជម្ងឺតម្រងនោម កំពុងសំរាកព្យាបាលនៅផ្ទះ និងបាននាំយកនូវថវិកាមួយចំនួនឧបត្ថម្ភដល់អ្នកជម្ងឺផងដែរ ៕