ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ)

កណ្ដាល៖ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង០៤.០០នាទី ទាបភ្លឺ ស្ថិតត្រង់ចំណុចភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីរំលោភលើទំនុកចិត្ត ១ករណីកើតឡើង ដោយជនរងគ្រោះម្នាក់ឈ្មោះ ណាំ វណ្ណា ភេទប្រុស អាយុ
២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ
ភូមិខ្លាខាំ ឃុំសេនារាជឩត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ចំណែកឯជនសង្ស័យមានគ្នា០៣នាក់ ១-ឈ្មោះ ម៉ៅ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ៖ រើសអេដចាយ ទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន )។ ២-ឈ្មោះ វ៉ិត វៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ៖មិនពិតប្រាកដ ទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន )។ ៣-ឈ្មោះ ឆៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ៖មិនពិតប្រាកដ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល (គេចខ្លួន )។
សំភារៈបាត់បង់មានម៉ូតូ១គ្រឿងម៉ាក Honda c125 ពណ៌ខ្មៅសេរី២០១៧ ផ្លាកលេខ ព្រៃវែង ១L​០៤២៣(ម៉ូតូបង់រំលោះឯកសារទុកនៅផ្ទះខេត្តព្រៃវែង)។ សូមបញ្ជាក់ផងដែរថាមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យ៣នាក់ខាងលើ បានទិញថ្នាំញៀនជក់នៅក្នុងព្រៃខាងក្រោយភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
បន្ទាប់ពីនាំគ្នាជក់ថ្នាំញៀនរួច លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យទី១ និងទី២បានសុំខ្ចីម៉ូតូពីជនរងគ្រោះដោយប្រាប់ថា៖ ទៅដើរលេងនៅក្រុងតាខ្មៅមួយភ្លែត រួចបន្តរទៅលេងណេតនៅម្តុំផ្សារកាច់ជ្រុង ពេលនោះក៏ជួបនិងជនសង្ស័យទី៣ឈ្មោះឆៃ ហើយវាក៏បានសុំខ្ចីម៉ូតូបន្តរទៀត យកទៅបាត់រហូតតែម្តង។
លុះមកដល់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ ជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិព្រែកហូរអោយជួយឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធីតែម្តង។