ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អធិការដ្ឋាននគរបាលស្រុក រៀបចំរថយន្តចុះផ្សព្វផ្សាយ ពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង(កូវ៉ីដ ១៩)

ព្រៃវែង ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ អង្គភាពអធិការដ្ឋាននគរបាលស្រុក បានរៀបចំរថយន្តចុះផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង(កូវ៉ីដ ១៩) នៅចំណុចផ្សារ និងរង្វង់មូលស្វាយអន្ទរចំនួន ៦ ក្នុងឃុំស្វាយអន្ទរ ដល់បងប្អូនដែលទើបវិលមកពីប្រទេសក្រៅ ។ ដោយឡែកនៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាលទាំង ១១ បានបន្តចុះផ្សព្វផ្សាយតាមរឺម៉ក និងម៉ូតូ ចំនួន ០៥ គ្រឿង បានចំនួនសរុប = ១៩ ភូមិ ។