ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ច​ សុ​ខុន​ ចុះត្រួតពិនិត្យស្ថានភាពតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០២០​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ច​ សុ​ខុន​ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ព្រមទាំងគណៈប្រតិភូអមដំណើរ​ បាន​ចុះ​ត្រួតពិនិត្យ​កម្លាំង​តាម​ច្រក​ទ្វារអន្តរជាតិ​ និង​ច្រកតំបន់​នៅ​តាម​ខ្សែបន្ទាត់ព្រំដែន​កម្ពុជា-ថៃ ដែលឈរជើងតាមច្រកមើលប្រជាពលរដ្ឋវិលមកពីព្រះរាជាណាចក្រថៃ ចូលមកព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងធ្វើការផ្សព្វផ្សាយ​​ទប់​ស្តា​ត់​ការ​រីក​រាលដាល​នៃវីរុស​កូវីដ-១៩។​សួន​ ស៊ីរ៉ា