ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

យុទ្ធនាការផ្សព្វផ្សាយស្តីពីការទប់ស្កាត់នៃការីករាលដាលមេរោគកូវីត១៩ នៅក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងដោយមានការសហការជាមួយរដ្ឋបាលក្រុងកំពង់ឆ្នាំង លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានរួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីការទប់ស្កាត់នៃការីករាលដាលមេរោគកូវីត១៩ នៅក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង។

នៅក្នុងយុទ្ធនាការខាងលើនោះបានធ្វើការចាក់សម្លេងសារអប់រំខ្លី តាមរយៈ ឧបករណ៍ បំពងសម្លេង អំពីវិធានការការពារ ដោយប្រើប្រាស់មធ្យោបាយរថយន្តចំនួន១០ គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើដំណើរតាមផ្លូវនានាក្នុងភូមិសាស្រ្តនៃក្រុងកំពង់ឆ្នាំង ។

ដេីម្បីចូលរួមថែរក្សាសុខភាពឲ្យបានល្អ និងចៀសផុតពីការឆ្លងរាលដាលនៃវីរុសកូវីដ១៩ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការណែនាំដល់គ្រប់មន្ត្រីនគរបាលខេត្តទាំងអស់ ត្រូវពាក់ម៉ាស់ និងលាងសម្អាតដៃជាប្រចាំ។

ចំពោះមន្ត្រីទាំងឡាយណាដែលចុះអនុវត្តការងារផ្សេងៗត្រូវតែពាក់ម៉ាស់ និងសម្អាតដៃឲ្យបានស្អាតជានិច្ចជាមួយអាល់កុល ឬទឹកសម្លាប់មេរោគ ។

សូមចូលរួមថែរក្សាសុខភាពឲ្យបានគ្រប់ៗគ្នា ដេីម្បីថែរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕