ព័ត៌មានក្នុងប្រទេស

យុទ្ធនាការផ្សព្វផ្សាយសារអប់រំអំពីវិធានការនានាដើម្បីការពារកុំអោយឆ្លងជំងឺcovid19ក្នុងមូលដ្ឋានខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣​ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០​ ក្រោមការណែនាំពីឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺcovid19ខេត្តព្រះសីហនុ នៅពេលនេះនៅគ្រប់មូលដ្ឋានក្នុងខេត្តព្រះសីហនុ អជ្ញាធរមូលដ្ឋានក្រុង ស្រុក បានធ្វើយុទ្ធនាការ ប្រើប្រាស់រថយន្តឬម៉ូតូ ដាក់ឧឃោសនសព្ទ័ផ្សព្វផ្សាយសារអប់រំអំពីវិធានការនានាដើម្បីការពារកុំអោយឆ្លងជំងឺcovid19។
បើតាមសេចក្តីប្រកាសគឺផ្តោតទៅលើពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការតាមប្រទេសផ្សេងៗមានដូចជាប្រទេសថៃ , ប្រទេសម៉ាឡេសុីនិងបណ្តាប្រទេសផ្សេងៗទៀតអោយដាក់ខ្លួនឆ្ងាយពីសាច់ញាតិក្រុមគ្រួសាររយៈពេល១៤ថ្ងៃសិន និងធ្វើការតាមដានសុខភាពជាប្រចាំ ហើយក្នុងករណីសង្សយ័ដោយអាការៈក្តៅខ្លួន ក្អក ឈឺបំពង់កខ្លាំងជាដើម សូមពលរដ្ឋប្រញាប់ទៅរកគ្រូពេទ្យនៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យរដ្ឋដែលនៅជិតដើម្បីពិគ្រោះនិងពិនិត្យ។ ក្រៅពីនេះក៍មានការហាមឃាត់មិនអោយមានការជួបជុំក្នុងហ្វូងមនុស្សច្រើន និងបង្កើនការរក្សាអនាមយ័ជាមួយការលាងសម្អាតដៃជាប្រចាំផងដែរ។
ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ដាក់ចេញផែនការនេះថាជាការប្រញាប់និងបន្ទាន់ ហើយសកម្មភាពផ្សព្វផ្សាយនេះ ក៍ត្រូវបានចាត់ចែងអនុវត្តន៍គ្រប់មូលដ្ឋានក្នុងខេត្តព្រះសីហនុ ដើម្បីរួមចំណែកការពារប្រយទ្ធនឹងជំងឺរោគឆ្លងcovid 19 ក្នុងប្រទេសកម្ពុជា៕