ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលខណ្ឌបឹងកេងកង ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានយល់ដឹងកាន់តែច្បាស់នូវវិធីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩

រាជធានីភ្នំពេញ ៖ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សា វឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាការណែនាំផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថៃ្ងអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ លោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងដោយផ្ទាល់ ដោយភ្ជាប់ជាមួយស្ទីកគ័រអប់រំ និងសារជាសម្លេងដេីម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានយល់ដឹងកាន់តែច្បាស់នូវវិធីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ ។

ជាពិសេសចំពោះសមាជិកក្រុមគ្រួសារណាដែលទេីបមកពីបរទេស សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ៕