ព័ត៌មានក្នុងប្រទេស

ក្រុមហ៊ុន XI GANG INTERNATIONAL CASINOបានឧបត្ថម្ភម៉ាសចំនួន ៣០០០០ ដល់រដ្ឋបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន XI GANG INTERNATIONAL CASINOបានឧបត្ថម្ភម៉ាសចំនួន ៣០០០០ ដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់តាមការចាំបាច់។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណក្រុមហ៊ុន XI GANG INTERNATIONAL CASINO ដែលបានឧបត្ថម្ភម៉ាសជូនដល់រដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងកាល:ទេស:ចាំបាច់ ដែលជាតម្រូវការក្នុងការប្រើប្រាស់ដើម្បីធ្វើការផ្តល់ជូនទៅស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋដែល​ងាយរងគ្រោះ។