ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ផឹកស៊ីច្រលំស្បែកជើង ប្អូនថ្លៃកាប់បងថ្លៃ រងរបួសស្រាល

កណ្ដាល៖ នៅថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៤០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ឈាង ឆេង ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរកសិករ នៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ(ត្រូវជាបងថ្លៃ)រងរបួសមួយកាំបិតចំលើដោះខាងឆ្វេងត្រូវបងប្អូននាំយកទៅពេទ្យស្រុកកោះធំ។ ចំណែកឯជនសង្ស័យឈ្មោះ យាល យ៉ាល់ ភេទប្រុសអាយុ ៣៥ ឆ្នាំ ត្រូវជាប្អូនថ្លៃរស់នៅផ្ទះជាមួយគ្នាក្នុងភូមិ ឃុំកើតហេតុខាងលើ។ សមត្ថកិច្ចដកហូតវត្ថុតាងមាន កាំបិតតាំងតោមួយ ដែលដងនិងផ្លែធ្វើអំពីដែកជាប់គ្នាមានប្រវែង៣០ សង់ទីម៉ែត្រ។ សូមបញ្ជាក់ដែរថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យបានផឹកទឹកត្នោតជូជាមួយគ្នា
នៅកន្លែងលក់ទឹកត្នោតជូនៅខាងជើងផ្ទះខ្លួននៅ វេលាម៉ោងប្រហែល ១២. ២០នាទី ថ្ងៃខែឆ្នាំកើតហេតុខាងលើ លុះពេលផឹកអស់ពីរបីលីត្រស្រាប់តែជនសង្ស័យនិង
ជនរងគ្រោះបានឈ្លោះប្រកែកគ្នារឿងច្រឡំស្បែកជើងគ្នា
ប៉ុន្តែពុំមានបង្ករអំពើហិង្សានោះទេ។ តែដល់វេលាម៉ោង១៥ និង៤០នាទីល្ងាច ថ្ងៃខែឆ្នាំដ៏ដែល ជនសង្ស័យ និង ជនរងគ្រោះ បានផឹកទឹកត្នោតជូរជាមួយគ្នាទៀត ពេលនោះ
អ្នកទាំងពីរបានឌឺដងពាក្យសម្តីដាក់គ្នាទៅ
វិញទៅមកកាន់តែខ្លាំងឡើងៗ ភ្លាមៗនោះ
បានអ្នកភូមិក្បែរនោះមកជួយសម្រួល
ពេលនោះជនសង្ស័យបានចេញមកផ្ទះ
មុន លុះពេលមកដល់ផ្ទះក៏ងូតទឹក
មិនទាន់ហើយផង ស្រាប់តែឃើញជន
រងគ្រោះដើរមក ហើយ
និយាយឌឺដងដាក់ជនសង្ស័យដ៏ដែលៗ
ភ្លាមៗនោះជនសង្ស័យបានស្ទុះទៅវាយ
ជនរងគ្រោះហើយក៏បានប្រតាយប្រតប់
គ្នាទៅវិញទៅមក ខណៈពេលនោះស្រាប់
តែជនសង្ស័យបានទាញកាំបិតតាំងតោ
ពីចង្ក្រានបាយ មកកាប់ជនរងគ្រោះចំ
ដោះខាងឆ្វេងបណ្តាលអោយរងរបួសតែម្តង ។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងបាន
បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកឃាត់ខ្លួន
ដើម្បីចាត់ការតាមនីតិវិធី។