ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

យកដែកបំពង់ទីបប្រវែង ៩ម៉ែត្រ លើកទុលខ្សែភ្លើងក៏ប៉ះជាមួយខ្សែកាបបញ្ជូនភ្លើងបណ្តាលឲ្យឆក់ស្លាប់ ០១នាក់ និងរបួស០២នាក់

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃសៅរ ១៣ រោច ខែផល្គុន ឆ្នាំកុរ
ឯកស័ក ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣៥នាទី នៅចំណុចផ្ទះឈ្មោះឃុន ចាយភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅ ភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ កើតមានករណីខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់មនុស្ស០១នាក់ឈ្មោះសុខ ជា ប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅនៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ និងរងរបួសមនុស្ស ០២នាក់ ផ្សេងទៀត។
១- ឈ្មោះកុយ​ គា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិក្នុង ឃុំស្វាយជ្រុំ (រងរបួសធ្ងន់)
២- ឈ្មោះហួ សុខណា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិក្នុង ឃុំស្វាយជ្រុំ (របួសស្រាល)។

មូលហេតុអ្នកទាំងបីនាក់បាននាំគ្នាយកដែកបំពង់ទីបប្រវែង ៩ម៉ែត្រ លើកទុលខ្សែភ្លើងក៏ប៉ះជាមួយខ្សែកាបបញ្ជូនភ្លើងបណ្តាលឲ្យឆក់ស្លាប់០១នាក់ និងរងរបួស០២នាក់ដូច្នេះ និងដោយសារខ្វះការប្រុងប្រយ័ត្នផង ៕