ឪពុកកូន២នាក់ត្រូវរថយន្តបុកស្លាប់ពេលកំពុងធ្វើដំណើរ
ខេត្តកោះកុង៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៤០ នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តដឹកដី បុកនឹងម៉ូតូនៅចំណុចភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ បណ្ដាលឲ្យមនុស្សស្លាប់២ នាក់។
- រថយន្តដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ចាម 3A 2688 បេីកបរដោយឈ្មោះ រ៉ា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានបេីកបុក ម៉ូតូ Scoopy មិនមានផ្លាកលេខ បេីកបរដោយឈ្មោះឡៅ ប៊ុនហ៊ួរ ភេទ ប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន រស្មី រតនៈ បានស្លាប់នៅនឹងកន្លែងកេីតហេតុ និងអ្នករួមដំណើរដែលជាកូនស្រីបង្កេីតមានឈ្មោះ អ៊ីញអ៊ីញ ភេទស្រី អាយុ ៥ ឆ្នាំ ស្លាប់នៅនឹងកន្លែង ចំណែកឯជនបង្កបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នវត្ថុតាងកម្លាំងយើងបានយកមករក្សាទុកនៅអធិការរងចាំធ្វើការដោះស្រាយ និងកំពុងស្រាវជ្រាវរកជនបង្កមកផ្តន្ទាទោសទៅតាមច្បាប់៕