ព័ត៌មានក្នុងប្រទេស

ឪពុក​កូន​២​នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​ពេល​កំពុង​ធ្វើ​ដំណើរ​

ខេត្តកោះកុង​៖​ នៅថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២០ វេលាម៉ោង​ ១៣និង៤០ នាទីរសៀល​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តដឹកដី​ បុក​នឹងម៉ូតូនៅចំណុចភូមិបឹងឃុនឆាង​ សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ​ បណ្ដាលឲ្យមនុស្សស្លាប់២ នាក់។
-​ រថយន្តដឹកដី​ ម៉ាកហ៊ីយ៉ាន់ដាយ​ ពាក់ស្លាកលេខកំពង់ចាម 3A 2688​ បេីក​បរដោយឈ្មោះ រ៉ា ភេទប្រុស​ អាយុ ៣៥ ឆ្នាំ​ ជនជាតិខ្មែរ​​ ទីលំនៅបច្ចុប្បន្នភូមិ ៣ សង្កាត់​ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ បាន​បេីក​បុក​ ម៉ូតូ Scoopy​ មិនមានផ្លាកលេខ​ បេីក​បរដោយឈ្មោះឡៅ ប៊ុនហ៊ួរ ភេទ ប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ រស្មី​ រតនៈ​​ បាន​ស្លាប់​នៅ​នឹង​កន្លែង​កេីត​ហេតុ​ និង​អ្នក​រួម​ដំណើរ​ដែលជាកូន​ស្រីបង្កេីតមាន​ឈ្មោះ អ៊ីញ​អ៊ីញ​ ភេទស្រី​ អាយុ ៥ ឆ្នាំ​ ស្លាប់នៅនឹងកន្លែង​ ចំណែក​ឯ​ជន​បង្ក​បាន​រត់​គេច​ខ្លួន​បាត់​។
បច្ចុប្បន្ន​វត្ថុ​តាង​កម្លាំងយើងបានយកមករក្សាទុកនៅអធិការរងចាំធ្វើការដោះស្រាយ​ និង​កំពុង​ស្រាវជ្រាវ​រក​ជន​បង្ក​មក​ផ្តន្ទា​ទោស​ទៅ​តាម​ច្បាប់​៕