ព័ត៌មានក្នុងប្រទេស

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាបអាល់កុលក្លែងក្លាយ៧៥កានស្មេីនឹង(៤២០០លីត្រ)

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបបទល្មើសនាំចូល ស្ដុក ចែកចាយមេតាណុល( ផលិតជាអាកុល) ប្រមាណ៧៥កានស្មើ នឹងប្រមាណ៤២០០ លីត្រ ដោយមានការចូលពីមន្ដ្រីក្រសួងសុខាភិបាល និងមន្ដ្រីស្ដង់ ដាជាតិកម្ពុជានៃក្រសួងឧស្សាហ៍កម្ម និងសិប្បកម្ម មន្ដ្រីអាជ្ញាធមូលដ្ឋាននិងមានការសម្របសម្រួលដោយលោកសាយ ណារ៉ូ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។