ព័ត៌មានក្នុងប្រទេស

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រគល់នូវម៉ាស៊ីន និងទឹកបាញ់សម្លាប់មេរោគ ដល់អភិបាលក្រុង ស្រុកទាំង៥

ខេត្តព្រះសីហនុ​៖​ នាព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រគល់នូវម៉ាស៊ីន និងទឹកបាញ់សម្លាប់មេរោគ ប្រគល់ជូនដល់ អភិបាលក្រុង ស្រុកទាំង៥ មន្ទីរសុខាភិបាល មន្ទីរអប់រំយុវជន និងកីឡា លោកប្រធានផ្សារ​លើក្រុងព្រះសីហនុ និងប្រគល់ម៉ាសចំនួន២០០០ម៉ាស ជូនពន្ធនាគារខេត្តផងដែរ។