ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ

តាកែវ​៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សុខ សំណាង​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា
និងផ្សព្វផ្សាយសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ​ ស្តីពីវិធានការ បង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់មន្ត្រីនគរបាលជាតិ ទាំងអស់​ដេីម្បីចូលរួមបង្ការទប់ស្កាត់​ និងកាត់បន្ថយការឆ្លងជំងឺកូវីដ១៩នេះឱ្យបានជាអតិបរិមា​ ព្រមទាំងបានណែនាំដល់ការិយាល័យសុខាភិបាលត្រូវរៀបចំឧបករណ៍វាស់ស្ទង់កំដៅ​ និងលាងដៃដោយសាប៊ូ​ ឬអាល់កុល​ មុនចូលធ្វេីការផងដែរ។