ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងកម្លាំងនគរបាលគ្រប់រូបតែងតែទទួលបាននូវការយកចិត្តទុក្ខដាក់ពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖​ នាព្រឹកថ្ងៃទី២០​ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានចាត់តាំងក្រុមការងារលោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងទទួុលផែនការងារធនធានមនុស្សលោកឧត្តមសេនីយ៏ត្រី​ កែវ ចិន្តា​ ស្នងការរងទទួលការងារព្រំដែនគោកលេខ៦២១លោកឧត្តមសេនីយ៏ត្រី​ សេង ស៊ីធឿន ស្នងការរងទទួុលការងារការិយាល័យកិច្ចការប៉ុស្តិ៍
លោកវរសេនីយ៍ឯក ប៊ូ ប៊ុនឈាត ស្នងការរងនគរបាលខេត្ត
និងសហការី ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួុយចំនួុនដែលជាថវិការបស់ថ្នាក់ដឹកនាំ​និងមន្រ្តីនគរបាល​នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ឧបត្ថម្ភជូនលោកវរសេនីយ៍ទោ សេង ប៉ូ​ អត្តលេខ ២៩០៨៨ ឋាននះនាយរងវរសេនាតូចនគរបាលព្រំដែនគោកលេខ៦២១ដែលមានជម្ងឺ(មហារីកថ្លើមជាទម្ងន់)បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យសុខបញ្ញាពីរស្ថិតនៅភូមិអូរអាម ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីឧបត្ថម្ភថវិកានិងគឿងឧបភោគបរិភោគមួុយ
ចំនួុន ១,៩៣០,០០០រៀលអង្ករ៥០គីឡូក្រាមទឹកក្រូច ៣កេះ
មី​ កប៉ុង២យួរទឹកត្រី​ ទឹកសុីអុីវ​ មួយចំនួន
ក្នុងនោះក្រុមគ្រួសារមន្ត្រីនគរបាលមានជម្ងឺបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ​និងមន្ត្រីនគរបាលទាំងអស់ដែលបានជួយឧបត្ថម្ភសម្ភារះថវិកានិងសូមគោរពជូនពរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជួបប្រទះនូវពុទ្ធិពរ
គ្រប់ប្រការកុំបីឃ្លាងឃ្លៀតឡេីយ​ ៕