ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ប្រេីវិធានការក្តៅហេីយ ! ណែនាំលើកទី១ លើកទី២មិនស្តាប់ មិនអនុវត្តតាម លើកទី៣ឃាត់ទុកមួយថ្ងៃ និងណែនាំឲ្យគ្របឲ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឲ្យទៅបាន

បន្ទាយមានជ័យ ៖ ក្រោយពីបានចុះអប់រំណែនាំ រថយន្តដឹកដីដែលបេីកចូលក្នុងក្រុងលេីកទី១ លើកទី២ នៅតែមិនស្តាប់ និងមិនអនុវត្តតាមការណែនាំ របស់រដ្ឋបាលក្រុងសិរីសោភ័ណ ពិសេសបេីកបរលឿនជាដេីមនោះ គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ បានធ្វេីការចុះជាលេីកទី៣ ដោយប្រេីវិធានការក្តៅ ឃាត់រថយន្តទុកមួយកន្លែង ។

ការចុះណែនាំជាលេីកទី៣ នេះធ្វេីឡេីងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២០ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង លោកអធិការក្រុង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ធ្វេីឡេីងនៅចំនុចផ្លូវកែង សាលាក្រុង (ផ្លូវ៧មករា)។

ការចុះអនុវត្តនោះ គណៈបញ្ជាការឯកភាពក្រុង បានឃាត់រថយន្តដែលមិនគ្រប ទុករយៈពេលមួយថ្ងៃ ហេីយតម្រូវគ្របតង់កៅស៊ូ ឲ្យបានត្រឹមត្រូវ ទេីបអាចចេញរថយន្តបាន។ ចំពោះវិធានការក្តៅនេះ ធ្វេីឡេីងក្រោយពេលដែលពិនិត្យឃេីញថា រថយន្តធំធុន រថយន្តដឹកដី បេីកបរចូលក្នុងក្រុង មិនអនុវត្តតាមការណែនាំ របស់រដ្ឋបាលក្រុង បេីទោះបីជា មានការចុះអប់រំ២លេីករួចមកហេីយយ៉ាងណាក៏ដោយ នៅតែមានរថយន្តដឹកដីមួយចំនួន មិនអនុវត្តតាម ដូច្នេះហេីយលេីកទី៣នេះ អាជ្ញាធរ ធ្វេីការឃាត់ទុក្ខតែម្តង ដោយមិនអនុញ្ញាត ឲ្យធ្វេីដំណេីរលេីដងផ្លូវរយៈពេលមួយថ្ងៃ ហេីយតម្រូវគ្របតង់កៅស៊ូ ឲ្យបានត្រឹមត្រូវ ទេីបអាចចេញបាន។

ជាមួយនឹងការដាក់ចេញនូវវិធានការក្តៅនេះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុង នឹងជាប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ក៏បានបញ្ជាក់អោយដឹងថា ៖ ចាប់ពេលនេះ ម៉ោងនេះទៅ គឺយេីងនឹងធ្វេីការរឹតបន្តិតចំពោះរថយន្តដឹកដីណាដែលមិនគោរពតាមការណែនាំ ហេីយបេីឃេីញរថយន្តដឹកដីណាមិនគ្របត្រឹមត្រូវ កងកម្លាំងយេីងឃេីញនៅទីណា យេីងនឹងធ្វេីការឃាត់ទុកមួយកន្លែងតែម្តង ដោយគ្មានការយោគយល់។ ជាមួយគ្នានេះ ក៏បានធ្វេីការសំណូមដល់ម្ចាស់យានយន្តទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចណ៍ កុំបេីកបរលឿន ពិសេសពេលចូលនៅក្នុងក្រុង ដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ផ្សេងៗ៕