ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យ៧នាក់ក្នុងករណីហិង្សាដោយចេតនា

កណ្ដាល៖ កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី នៅចំណុចផ្លូវលេខ២១៥ភូមិព្រែកហូរកេីត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យទាំងពីរក្រុមបានទៅលេងសួនទឹកស៊ីតនីស្ថិតនៅក្នុងសង្កាត់ព្រែកកំពឹស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញទាំងអស់គ្នា ក្នុងពេលនោះក៏បានទាក់ពាក្យសំដីគ្នាហេីយបានជិះម៉ូតូដេញគ្នារហូតដល់ចំណុចកេីតហេតុខាងលេីបានដេញគប់ និងកាប់គ្នាដោយប្រេីកាំបិតផ្គាក់ កាំបិតប៉័ងតោ និងដុំថ្ម បណ្តាលអោយឈ្មោះអូន អឿន រងរបួសត្រង់ឆ្អឹងជំនីខាងឆ្វេង និងខូចខាតម៉ូតូ១គ្រឿង ក្រោយកេីតហេតុសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យទាំងពីរក្រុមយកមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីបន្តចាត់ការតាមនីតិវិធី។ ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនរួមមាន៖ ក្រុមទី១មានគ្នា៣នាក់
១-ឈ្មោះ អូន អឿន ភេទប្រុស អាយុ៣៤ឆ្នាំទីលំនៅ:ភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល , មុខរបរ:នេសាទត្រី រងរបួសឆ្អឹងជំនីខាងឆ្វេង(ឃាត់ខ្លួន)។
២-ឈ្មោះអូន ចំរេីន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅ:ភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ
ខេត្តកណ្តាល, មុខរបរ:នេសាទត្រី(ឃាត់ខ្លួន)។
៣-ឈ្មោះសេង ណារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅ:ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ , មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។ ក្រុមទី២មានគ្នា៤នាក់
១-ឈ្មោះម៉ុន វិរ: ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅ:ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ:ដេីររោងការ(ឃាត់ខ្លួន)។
២-ឈ្មោះវៃ សុខវ៉េត ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅ:ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ:ដេីររោងការ(ឃាត់ខ្លួន)។
៣-ឈ្មោះទិត ជីវ័ន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅ:ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់
ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ:ដេីររោងការ(ឃាត់ខ្លួន)។
៤-ឈ្មោះសំបូរ រ៉ាឌី ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅ:ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់
ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ:កម្មកររោងចក្រ(ឃាត់ខ្លួន)។
ករណីហិង្សានេះបង្កអោយខូចខាតសម្ភារ:រួមមាន៖
-ម៉ូតូ១គ្រឿងម៉ាកហុងដាC១១០ពណ៌ខ្មៅសេរីឆ្នាំ២០១២ពាក់ផ្លាកលេខភ្នំពេញ១BI១១៧(បែកក្បាំងសខាង ,ក្បាល និងចង្កៀងមុខ)។ វត្ថុតាងចាប់យក៖
-ម៉ូតូចំនួន២គ្រឿង(១-ម៉ាកហុងដាC១១០ពណ៌ខ្មៅសេរីឆ្នាំ២០១២ផ្លាកលេខភ្នំពេញ១BI១៩១៧ , ២-ម៉ាកហុងដាពណ៌ខ្មៅសេរីឆ្នាំ២០០៥ ផ្លាកលេខ:ភ្នំពេញ១L៧៨៤៩ )។
-កាំបិតប៉័ងតោដងឈេីចំនួន២ ។
-កាំបិតផ្គាក់ដងឫស្សីចំនួន ១ ។