ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ក្នុងករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

កណ្ដាល៖ ថ្ងៃ ពុធ ទី ១០ រោច ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ មិនា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង៣០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ក្នុងករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ដែលករណីនេះកើតឡើតនៅចំណុច លើផ្ទះខ្ទម របស់ ឈ្មោះ ចាន់ តារា ស្ថិតនៅ ភូមិ អរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនសង្ស័យទាំង៤នាក់នោះរួមមាន៖១ ឈ្មោះ ចាន់ តារា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅ ភូមិ អរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុក ល្វាឯម ខេត្ត កណ្តាល ។២ ឈ្មោះ ឃ្លាំង ឆៃលី ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុការ ទីលំនៅ ភូមិ អរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុក ល្វាឯម ខេត្ត កណ្តាល ។៣ ឈ្មោះ ផល ពេជ្រ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅ ភូមិ អរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុក ល្វាឯម ខេត្ត កណ្តាល ។៤ ឈ្មោះ ធី សុផា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ ទីលំនៅ ភូមិ អរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុក ល្វាឯម ខេត្ត កណ្តាល ។ វត្ថុតាងចាប់យកបាន៖១ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន មេតំហ្វេតាមីនចំនួន០២កញ្ចប់ តូច។ទូរសព្ទ័ ០១ គ្រឿង ម៉ាក ណូគា ១២៨០ និង សំភារៈ សំរាប់ ប្រើប្រាស់និងវេចខ្ចប់ ថ្នាំញៀន មួយចំនួន។សូមបញ្ជាក់ថា
ដោយមានប្រជាពលរដ្ឋបានរាយការណ៏ថា ក្រុមនេះ គឺជាមុខសញ្ញាដែលតែងតែប្រមូលផ្តុំគ្នាធ្វើសកម្មលក់និងជក់ នៅតំបន់ភូមិ វៀតណាម ស្ថិតនៅមាត់ទន្លេ ភូមិអរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុក ល្វាឯម ខេត្ត កណ្តាល លុះដល់ ថ្ងៃ កើតហេតុ កំលាំងជំនាញស្រុកសហការណ៏ជាមួយប៉ុស្តិ៍អរិយក្សត្រ បាន ចុះធ្វើការស៊ើបអង្កេតដល់កន្លែងកើតហេតុឃើញជនសង្សយ័កំពុងប្រមូលផ្តុំគ្នា កំលាំងជំនាញបានឃាត់ខ្លួននិងត្រួតពិនិត្យកន្លែងកើតហេតុ ឃើញមានវត្ថុតាង ថ្នាំញៀនចំនួន ០២កញ្ចប់តូច និងសំភារៈ សំរាប់ប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ក្នុងចំណោមជនសង្សយ័ទាំង០៤នាក់ ឈ្មោះ ចាន់ តារា ឆ្លើយសារភាពថាថ្នាំ ញៀននេះជារបស់ខ្លួនបានទិញពីមនុស្សម្នាក់ ឈ្មោះ ឌូក នៅ កោះពេជ្រ រាជធានី ភ្នំពេញដើម្បីយកមកជក់ជាមួយបក្សពួក។
បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីចាត់ការបន្តតាមនីតិវិធី។