ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការបង្ការ ការឆ្លងរាលដាលវីរ៉ុស COVID-19 នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖​ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការបង្ការ ការឆ្លងរាលដាលវីរ៉ុស COVID-19 ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យខេត្តបាត់ដំបង ផ្សព្វផ្សាយណែនាំដោយលោកអនុបណ្ឌិត ដួង ចន្ថា នាយការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង  ព្រមទាំងសហការីបច្ចេកទេស ចំនួន ៣រូប ផ្សព្វផ្សាយអំពីផ្ទាំងរូបភាពអប់រំសុខភាព COVID-19 ដោយមានការអញ្ជីញចូលរួមពី លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយ លោកនាយរងការិយាល័យ លោកមេបញ្ជាការ លោកមេបញ្ជាការរង លោកអធិការ អធិការរង និងលោកនាយប៉ុស្តិ៍ទាំង ១០២ ប៉ុស្តិ៍ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។