ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ភ្លៀងធ្លាក់លាយឡំ នឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតលំនៅដ្ឋាន តូបលក់ដូរ និងជង្រុកស្រូវ របស់ប្រជាពលរដ្ឋ

ខេត្តឧត្ដរមានជ័យ៖​ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៥៖៣៧ នាទី មានភ្លៀងធ្លាក់លាយឡំជាមួយនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតលំនៅដ្ឋាន តូបលក់ដូរ និងជង្រុកស្រូវ របស់ប្រជាពលរដ្ឋនៅភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ចំនួន ០៣ខ្នង ក្នុងនោះមាន៖​ ១- លោក ចាន់ លីសេង ប៉ើងដំបូលផ្ទះស៊ីប្រូស៊ីម៉ង់ ចំនួន ១៣សន្លឹក។ ២- លោក ហ៊ាន ចាន់ បានប៉ើងដំបូលតូបលក់អីវ៉ាន់ទាំងស្រុង អស់សង្ក័សី ចំនួន ២០សន្លឹក។ ៣- លោក ខន ឆាយ ប៉ើងដំបូលជង្រុកស្រូវទាំងស្រុង អស់ស័ង្កសី ចំនួន ២០ សន្លឹក
ករណីនេះ មិនបង្កឲ្យមានការគ្រោះថ្នាក់ដល់មនុស្ស និងសត្វទេ​ ៕