ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរស២នាក់ជិះម៉ូតូមិនប្រយ័ត្នដួលបោកក្បាលស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ពោធិ៍សាត់៖ បុរសម្នាក់ស្លាប់និងម្នាក់របួសធ្ងន់ ដោយករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងជិះម៉ូតូដួលខ្លួនឯង ឧបទ្ទវហេតុនេះកើតឡើងកាលពី ថ្ងៃទី១៤ ខែ​មីនា​ ឆ្នាំ២០២០​ វេលាម៉ោង ១៥និង០៥នាទីនៅលើផ្លូវ​កៅស៊ូ​នៅត្រង់ចំនុចអូររុង ស្ថិតនៅភូមិ​ទួល​អណ្ដែត​ ឃុំ​ស្វាយ​ស ស្រុកក្រគរ​ ខេត្តពោធិសាត់ ។ សាក្សីនៅកន្លែងកើត ហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានបុរស២នាក់ជិះម៉ូតូ​ម៉ាក់​ HONDA​ ធុន​សេ១២៥ ពណ៌​ខ្មៅ.​ គ្មាន​ផ្លាកលេខ ធ្វើ​ចរាចរណ៍​ពីជើង ទៅ​ត្បូងបោះពួយយ៉ាងលឿន លុះមកដល់ចំណុចខាងលើដួលតែម្តង។ ក្រោយពេកើតហេតុគេឃើញសមត្ថកិច្ចចុះដល់កន្លែងកើតហេតុហើយស្គាល់ជនរងគ្រោះអ្នកបើក​ម៉ូតូ​ឈ្មោះ ឆាន់​ ឆេង អាយុ១៨ ឆ្នាំ ភេទប្រុស រស់​នៅភូមិ​ទួល​អណ្តែត​ ឃុំ​ស្វាយ​ស ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​ រង​របួស​ធ្ងន់ និងអ្នក​រួម​ដំណើរ​ឈ្មោះ​ ហំ ភារម្យ អាយុ​ ១៧ ឆ្នាំ​ភេទ​ប្រុស​ទីលំនៅ​ភូមិឃុំជាមួយគ្នាបាន ស្លាប់នៅនឹងកន្លែងហើយសមត្ថកិច្ចប្រគល់ម៉ូតូនិងសាសពឲ្យ​ក្រុម​គ្រួសារ​យកទៅផ្ទះ​ធ្វេីបុណ្យ​តាម​ប្រពៃណី​ ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាករណីគ្រោះថ្នាក់នេះបណ្តាមកពីអ្នកបើកបរក្រោមឥទ្ធិពលនៃជាតិ ស្រវឹង​ នឹង​ មិន​ពាក់​មួក​សុវត្ថិភាព​៕