ព័ត៌មានក្នុងប្រទេស

នៅរាជធានីភ្នំពេញ រកឃើញបុរសជនជាតិបារាំងម្នាក់ទៀត មានផ្ទុកវីរុសCovid-19

រាជធានីភ្នំពេញ៖ នៅរសៀលនេះក្រសួងសុខាភិបាល បានរកឃើញករណីបុរសជនជាតិបារាំងម្នាក់វិជ្ជមាន វីរុសCovid-19 ។ នេះជាករណីទី៨ ហើយនៅកម្ពុជា ក្រសួងសុខាភិបាល តាមរយៈសេចក្ដីជូនព័ត៌មាននៅមុននេះបន្តិច បានបញ្ជាក់ពីការរកឃើញបុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ ម្នាក់វិជ្ជមាន វីរុសកូវីដ១៩។ ជនជាតិបារាំង រួមទាំងភរិយា និងកូនអាយុ ៥ខែបានហោះចេញពីទីក្រុងប៉ារីស មកដល់សឹង្ហបុរីនៅថ្ងៃទី១៣ ខែមីនា។ គាត់បានមកកម្ពុជានៅថ្ងៃទី១៤ ខែមីនា។
ក្រសួងបានយកសំណាកបុរសរូបនោះទៅធ្វើតេស្ត ហើយលទ្ធផលបានបញ្ជាក់ថាគាត់មាន វិជ្ជមានខូវិដ ១៩ នៅវេលាម៉ោង ២និង៣០នាទី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ។ ដោយឡែក ប្រពន្ធ និងកូនរបស់គាត់មិនទាន់ចេញលទ្ធផលនៅឡើយទេ។
ជនជាតិបារាំងរូបនោះ ត្រូវបានដាក់អោយនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ នេះជាករណីទី៨ នៃការឆ្លងខូវីដ ១៩ នៅកម្ពុជា។