ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ

តាកែវ៖នៅវេលាម៉ោង ១៤ និង ៣០នាទីថ្ងៃទី ១៣ ខែមិនាឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៩ និងលេខ ៤០ ស្ថិតនៅត្រង់ចំណុចភូមិកណ្ដឹង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្ត និងម៉ូតូ។ រថយន្តបង្កធន់បែន ពណ៌ទឹកប្រាក់ មិនស្គាល់ស្លាកលេខ បើកបរមកពីទិសខាងជើងដោយអ្នកបើកបរមិនស្គាល់ឈ្មោះ(ព្រោះបើកបុករួចរត់គេចទាំងរថយន្ត)បានបុកម៉ូតូពីក្រោយ។
រីឯម៉ូតូម៉ាកហុងដាសេ១២៥ ឆ្នាំ ២០១៨ វាស់ខ្មៅពាក់ស្លាកលេខកណ្ដាល ១C ០៦១០ បើកបរមកពីទិសខាងជើងដោយឈ្មោះនិតវឿនភេទប្រុសអាយុ ៣៨ ឆ្នាំមានទីលំនៅភូមិស្តុកប្រីយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ស្លាប់នៅនឹងកន្លែងកើតហេតុ។ រួចក៏មានម៉ូតូម៉ាកហុងដា C១២៥ ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល ១AI ៥១៤៦ បើកមកពីទិសខាងត្បូង ដោយឈ្មោះ អឿន ឈៀង ហៅព្រីង ភេទប្រុស អាយុ ៤៨ ឆ្នាំមានទីលំនៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបុកកិនម៉ូតូស៊េរីឆ្នាំ ២០១៨ ទៀតបណ្ដាលឲ្យដួល និងរងរបួសធ្ងន់។