ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ដេីរឆ្លុះកង្កែបកេីតខ្យល់គរដួលស្លាប់ក្នុងស្រះ

សៀមរាប ៖ ថ្ងៃសៅរ៍ ៦ រោច ខែផល្គុន​​ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧ និង៣០នាទីព្រឹក មានករណីលង់ទឹកស្រះស្លាប់ ។

លោកវរសេនីយ៍ឯក អ៊ុន ស្រស់អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំបានបញ្ជាក់ថា : ជនរងគ្រោះ ឈ្មោះ ជុក យឺនភេទប្រុសអាយុ ៥៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិខ្វែក ឃំុមោង ស្រុកស្រីស្នំ ខេត្តសៀមរាប បានដេីរឆ្លុះកង្កែបនៅត្រង់ចំណុចខាងកើតខ្ទម ចម្ងាយប្រវែង ៦០ម៉ែត្រ ។ លុះដេីរមកដល់ស្រះដែលមាន​បណ្តោយប្រវែង ១០ម៉ែត្រ ទទឹងប្រវែង ០៥ម៉ែត្រ និងជម្រៅ ០.៥០ម៉ែត្រ ហើយក៏កេីតខ្យល់គរដួលចូលក្នុងស្រះទឹក បណ្តាលអោយស្លាប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យស្រាវជ្រាវ និងធ្វើកំណត់ហេតុ តែមិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡេីយ ។
ចំណែក សាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕