ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នាយរងប៉ុស្ដិ៍អង្គរអង្គបានដឹកនាំ ធ្វើការផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្ថិភាព

ព្រៃវែង ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅចំណុចអនុវិទ្យាល័យអង្គរអង្គ ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង​ លោកអនុសេនីយ៍ទោ អ៊ិត សំអាន នាយរងប៉ុស្ដិ៍អង្គរអង្គបានដឹកនាំ ធ្វើការផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមសរុប ៣០៥ នាក់ ស្រី ១៩៨ នាក់។
ជាមួយគ្នានេះដែរលោកអនុសេនីយ៍ទោ អ៊ិត សំអាន នាយរងប៉ុស្ដិ៍អង្គរអង្គបានធ្វើការផ្សព្វផ្សាយ ពីគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ជាពិសេស ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ច្បាប់ចរាចរណ៍ និងក្មេងទំនើង និងក្នុងនោះដែរ លោកនាយរងប៉ុស្តិ៍ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែរងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើងការពារកុំឲ្យមានអគ្គីភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលាដូចពាក្យស្លោកមួយឃ្លាថា «ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ»៕