ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីវិធានការពង្រឹងសណ្តាប់ធ្នាប់ សុវត្តិភាព និងគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៥

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោក លោកស្រី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង លើកវិធានការពង្រឹងសណ្តាប់ធ្នាប់ សុវត្តិភាព គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជា អភិបាលរងខេត្ត ថ្នាក់ដឹកនាំ កងកំលាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តនិងអភិបាលក្រុង ស្រុកផងដែរ ៕