ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ការជំរុញការកែលម្អសុវត្ថិភាពរថយន្តដឹកកម្មករ និយោជិក និងបិទស្ទីកគ័រចំណាំង

ខេត្តកំពង់ឆ្នាំង​ ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅរោងចក្រ ខេន ស្ពតស៊ូ មានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកការជំរុញការកែលម្អសុវត្ថិភាពរថយន្តដឹកកម្មករនិយោជិក និងបិទស្ទីកគ័រចំណាំងផ្លាត ដើម្បីឲ្យ​អ្នកធ្វើដំណើមើលឃើញក្នុងពេលធ្វើដំណើតាមដងផ្លូវគោលបំណងក្នុងការកាត់បន្ថយគ្រោះថ្នាក់ចររាចរណ៍។​

ពិធីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនេះដែរ ប្រព្រឹត្ត​ទៅ​ក្រោមអធិបតីភាព លោក គង្គ ឃាង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ អាជ្ញាធរស្រុក តំណាងរោងចក្រ កម្មករនិយោជិក ៕