រដ្ឋបាលរាជធានី-ខេត្ត

មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប ចុះពិនិត្យនិងត្រួតពិនិត្យតម្លៃ ម៉ាស់ ទឹកលាងដៃ

សៀមរាប ​៖ ​ដោយសារតែមានជន
ឆ្លៀតឱកាសតម្លើងតម្លៃទំនិញ ព្រោះតែវិបត្តិ កូវីដ ១៩ ។ កាលពី​ថ្ងៃ​ទី​០៨ ​ខែមីនា ​ឆ្នាំ​២០២០ក្រុមការងារ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប ​​ បាន​ចុះ​ស្រង់​តម្លៃ​លក់​ម៉ាស និង​ត្រួតពិនិត្យ​ស្តុក​ម៉ាស នៅតាម​បណ្តា​ឱសថស្ថាន នៅក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប។
ការ​ចុះ​ត្រួត​ពិនិត្យ​នេះ ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ណែនាំ​ដល់ ពាណិជ្ជករ អាជីវករ សេវាករ និង​ម្ចាស់​ឱសថស្ថាន ៖- សូមកុំ​ដំឡើងថ្លៃ​ម៉ាស់ អាកុល​លាងដៃ និង​ជេ​ល​លាងដៃ ហួសហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ក្នុងការ​ប្រកប​អាជីវកម្ម តាមរយៈ​ការ​កេងចំណេញ ក្នុងស្ថានភាព​ដែល​ប្រជាជនមាន​ការ​លំបាក។ – សូម​ចូលរួម​សហការ និង​រួមចំណែក​ការងារ​មនុស្សធម៌ និង​កាត់បន្ថយ​ការឆ្លង​ជំងឺ​រលាក​សួត​ដោយ កូ​វីដ​-១៩ (Covid-19)​។
ក្នុង​ពេល​ចុះ​ពិនិត្យ​នោះ ​យោងតាម​ការសាកសួរ​ភាគច្រើន​អាកុល​លាងដៃ មាន​លក់​តិចតួច​នៅ​តាម​ឱស​ថស្ថាន។ ហើយតម្លៃ​លក់​ម៉ាស អាកុល​លាងដៃ ជេ​ល​លាងដៃ ​ឃើញ​លទ្ធផល​ដូច​ខាង​ក្រោម៖ ម៉ាស​ម៉ាក GLS Pro ១​ម៉ាស តម្លៃ​លក់​២,០០០ រៀល និង​KHAN Trang (​វៀតណាម​) តម្លៃ​២៥​ដុល្លារ (៥០​ម៉ាស​) – ម៉ាក HI TEHCH ចំនួន ៥០​ម៉ាស តម្លៃ​លក់ ២៤ ដុល្លារ​ – ម៉ាក TIANYU SHU KN 90 ១​ម៉ាស​តម្លៃ​លក់ ១៦,០០០ រៀល​ – ម៉ាក Face Mask Protection (​ចិន​) ១​ម៉ាស តម្លៃ​លក់ ១.៨ ដុល្លារ​ – ម៉ាក Mini Pro C (​វៀតណាម​) ចំនួន​ ៥០​ម៉ាស តម្លៃ​លក់ ២៣ ដុល្លារ​ – ម៉ាក Eco Fresh (​វៀតណាម​) ចំនួន​៥០​ម៉ាស តម្លៃ​លក់ ២៣ ដុល្លារ​ – ជេ​ល​លាងដៃ (Gel Green Crass) ៦០ មី​លី​លីត្រ មួយ​តម្លៃ​លក់ ៤ ដុល្លារ​ – ជេ​ល​លាងដៃ (Hand Cleansing Gel) ៣០០ មី​លី​លីត្រ ចំនួន​១ តម្លៃ​ លក់ ៦ ដុល្លារ​ – ជេ​ល​លាងដៃ (Green Cross) វៀតណាម ១០០ មី​លី​លីត្រ ចំនួន​១តម្លៃ​លក់ ២.៤ ដុល្លារ​ – ជេ​ល​លាងដៃ (DN Clean Gel) ១០០ មី​លី​លីត្រ ចំនួន​១ តម្លៃ​លក់ ៥ ដុល្លារ៕