ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរដ្ឋបាលរាជធានី-ខេត្ត

ពិធីបេីកសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩​ និងលេីកទិសដៅការងារឆ្នាំ២០២០​ របស់រដ្ឋបាលខេត្តព្រះវិហារ​

ខេត្តព្រះវិហារ:​ នៅថ្ងៃច័ន្ទ​ ១រោច​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវ​នឹងថ្ងៃទី០៩​ ខែមីនា​ ឆ្នាំ២០២០​ លោកឧត្តមសេនីយ៍ទោ​ សួស​ សុខ​ដារ៉ា​ ស្នងការនគរបាលខេត្ត​ បានអញ្ជេីញចូលរួម​ ពិធីបេីកសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩​ និងលេីកទិសដៅការងារឆ្នាំ២០២០​ របស់រដ្ឋបាលខេត្តព្រះវិហារ​ ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាល​ នៃ​ គណ:អភិបាលខេត្ត​ ឯក​ឧត្ដម​ ឡុង​ សុវណ្ណ​ ប្រធានក្រុមប្រឹ​ក្សាខេត្ត​ និងដោយមានការអញ្ជេីញចូលរួមពី​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ ​ អភិបាល​ ក្រុង/ស្រុក​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ ប្រធានក្រុមប្រឹក្សា​ ក្រុង/ស្រុក​ អធិការនគរបាល​ ក្រុង/ស្រុក​ អស់លោក​ លោកស្រី​ ជាមេភូមិ​ មេឃុំ​ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥១ប៉ុស្តិ៍​ សរុប៣៣០នាក់។