ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងការិយាល័យប្រឆាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ក្រាបបទល្មើស គ្រឿងញៀន

ខេត្តកំពង់ធំ៖ ថ្ងៃ សៅរ៍ ១៤កើត ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក . ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែ មីនា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ៣០ នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញា

អមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនញៀន ០១ករណី នៅចំណុច ភូមិ តាអោក ឃុំ ឈូក ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំនៅពេលដែលជនសង្ស័យ កំពុងតែប្រើប្រាស់សារធាតុញៀនខុសច្បាប់  ឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់(មេក្លោងជួញដូរចំនួន ០១ នាក់និង ០៤ នាក់ ជាប្រើប្រាស់)

ឈ្មោះ សឿ  ចាន់  ភេទ ប្រុស អាយុ ២៥ ឆ្នាំ

ឈ្មោះ សឺ សុខចិត្រ  ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ តាអោក ឃុំ ឈូក ស្រុក ប្រាសាទសំបូរខេត្តកំពង់ធំ

ឈ្មោះ ចាន់   ហស្ប ភេទ ប្រុស អាយុ ២១ ឆ្នាំ

រស់នៅភូមិ ប្រាសាទ ឃុំ ឈូក ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ

ឈ្មោះ សៀង  ចៀន ភេទ ប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិ ចំរេះ ឃុំ គោល ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ

ឈ្មោះ ឆេន  ប៊ូរ៉ា  ភេទ ប្រុស អាយុ  ២២ឆ្នាំ

រស់នៅភូមិ វាលវែង ឃុំ ឈូក ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៍ស ថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ០៧ កញ្ចប់ មានទម្ងន់ ៤១. ក្រាម

ទូរស័ព្ទដៃចំនួន ០២  គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់ សារធាតុញៀនមួយចំនួន

ករណីខាងនេះសមត្ថភាពជំនាញ បាននាំខ្លួនជនសង្ស័យ និងវត្ថុតាង មកកាន់ការិយាល័យប្រឆាំងគ្រឿងញៀង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងនីតិវិធី