ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់បេីកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន ធ្លាក់ចូលប្រឡាយទឹកស្លាប់

សៀមរាប ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើតខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២និង២០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្ពានកែងសាលាJPA ភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួក បានបញ្ជាក់ថា : មានបុរសម្នាក់ ( មិនស្គាល់អត្តសញ្ញាណ ) បានផឹកស្រាស្រវឹង ហើយជិះម៉ូតូ ម៉ាកស៊ុំម័រអ៊ិច ពាក់ផ្លាកលេខសៀមរាប ១Z-២០៥៦ បេីកបរក្នុងល្បឿនលឿន ហើយជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹកក្បែរស្ពាន សាលា JPA ស្ថិតនៅភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បណ្តាលអោយស្លាប់។

ក្រោយកេីតហេតុ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងពិនិត្យកន្លែងកើតហេតុមិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេគឺ
បង្កឡើងដោយម៉ូតូខ្លួនឯងបើកបរល្បឿនលឿនខុសផ្លូវធ្លាក់ទឹកនិងអាចស្រវឹងស្រា។

ក្រោយធ្វើការវាស់វែង និងធ្វើកំណត់ហេតុសមត្ថកិច្ចបានយកវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញ្ញាតិ ៕