អគ្គស្នងការដ្ឋាននគរបាលជាតិ

កិច្ចប្រជុំផ្សព្វផ្សាយផែនការ​ ការពារសន្តិសុខ​ សណ្តាប់ធ្នាប់និង​សុវត្ថិភាព​ សម្រាប់កិច្ចប្រជុំកំពូល​ អាសុី-អឺរ៉ុប​ លេីកទី១៣​ ឆ្នាំ២០២០

រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃទី០៦​ ខែមីនា​ ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អ៉ឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ និងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ​ ការពារសន្តិសុខ​ សណ្តាប់ធ្នាប់និង​សុវត្ថិភាព​ សម្រាប់កិច្ចប្រជុំកំពូល​ អាសុី-អឺរ៉ុប​ លេីកទី១៣​ ឆ្នាំ២០២០​។ 

កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការចូលរួមពីអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕