ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការ ងារអនុវត្តបន្តឆ្នាំ២០២០

ខេត្តត្បូងឃ្មុំ : នាព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៩  និងទិសដៅបន្ត ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯក ឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ក្នុងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម រដ្ឋមន្ត្រី ប្រតិភូអម និងមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងនោះដែរ ឯកឧត្តម បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ បំពាក់គ្រឿងឥស្សរិយយស ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅតាមមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ៕