ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយកើតទ្បើងបានបណ្ដាលអោយបុរសម្នាក់បាត់បង់ជីវិត

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃ អាទិត្យ ៨កើត ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ១៩:៤០ នាទី នៅចំណុចមុខវត្តអន្លុងកញ្ចុះ ក្នុងភូមិ សាស្រ្ត ភូមិ អន្លុងអញ្ចុះ ឃុំ ប្រឡាយមាស ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយកើតទ្បើង រវាងបាទ្បាស្មាច់ ០១ គ្រឿង ពណ៌ទឹកប៊ុិច ម៉ាស៊ីនម៉ាកហ៊ីណូតា ពណ៌ទឹកក្រូច ១៨S បើកបរដោយឈ្មោះ នីម សុខន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិ អន្លង់កញ្ចុះ ឃុំ ប្រទ្បាយមាស ស្រុក កំពង់លែង រួមដំណើរមានគ្នាចំនួន ០៣ នាក់ មានឈ្មោះ គង់ ឆេងលីម ភេទស្រី អាយុ ២៧ ឆ្នាំ ត្រូវជាប្រពន្ធ និងកូនប្រុសចំនួន ០២ នាក់ ។ លុះបើកមកដល់ចំណុចកើតហេតុខាងលើ មានបាទ្បាស្មាច់ ០១ គ្រឿងទៀត បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងដំណើរច្រាសទិសគ្នា បានជ្រុលមកបុកជនរងគ្រោះឈ្មោះនីម សុខន បណ្តាលឲ្យធ្លាក់ក្នុងទឹកតែម្ដង ។ ចំណែកជនបង្កក្រោយពេលកើតហេតុបានបើករត់គេចខ្លួនបាត់ ។

ហេតុការណ៍នេះបង្កការខូចខាត និងបាត់បង់ជិវិតមនុស្សម្នាក់ ឈ្មោះ នីម សុខន ចំណែកប្រពន្ធនិងកូន០២ នាក់ទៀតមិនមានរងរបួសទេ។ បាទ្បាស្មាច់និងម៉ាស៊ីនមិនមានរងការខូចខាតទេ ចំនែកសាកសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារនិងសាច់ញ្ញាតិយកទៅធើ្វបុណ្យតាមប្រពៃណី ៕