ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ព្រះសង្ឃក្នុងខេត្តកំពង់ឆ្នាំង ចូលថ្វាយព្រះពរជូនចំពោះសម្តេចសង្ឃនាយករងទី២ និងសម្តេចសង្ឃនាយករងទី៣

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចសង្ឃនាយករងទី២ និងសម្តេចសង្ឃនាយករងទី៣ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី និងបានរៀបចំស្រោចស្រពព្រះសុគន្ធវារី កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានព្រះសង្ឃក្នុងខេត្តកំពង់ឆ្នាំង ចូលថ្វាយព្រះពរ៖ ១).សម្តេចព្រះវនរ័ត កត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២។ ២).សម្តេចព្រះឧត្តមវង្សា កត្តិបណ្ឌិត មួង រ៉ា សម្តេច ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនផងដែរថាៈ ព្រះសង្ឃក្នុងខេត្តកំពង់ឆ្នាំងដែលបាននិមន្តដឹកនាំថ្វាយព្រះពររួមមាន៖
-ព្រះគ្រូ វិសុទ្ធសីលត្ថេរ ហែម ឡូត ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរគណៈខេត្តកំពង់ឆ្នាំង។
-ព្រះវិសាលសត្ថា កង យ៉ុន ព្រះរាជាគណៈថ្នាក់កិតិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអនុគណស្រុកកំពង់ត្រឡាច។
-ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិតិយស ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងព្រះអង្គស្រុកកំពង់ត្រឡាចនិមន្តចូលរួមផងដែរ។

វិស័យព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងលើកស្ទួយសាសនារបស់រដ្ឋ វិស័យព្រះពុទ្ធសាសនាកាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ពោលគឺព្រះពុទ្ធសាសនា បានរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ការងារសង្គមកិច្ច មានដូចជាការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងសុជីវធម៌ដល់ព្រះពុទ្ធបរិស័ទ ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពជនចាស់ជរា ស្រ្តី និងកុមារ ក្នុងសង្គមជាតិទាំងមូល ៕