ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ចុះពិនិត្យទីតាំងភូមិសាស្ត្រកន្លែងសាងសង់ទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១

ខេត្តស្ទឹងត្រែង ៖ ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន រួមដំណើរដោយលោកស្នងការរងទទួលការងារព្រំដែនខេត្ត និងក្រុមការងារបានចុះទៅពិនិត្យមើលទីតាំងភូមិសាស្ត្រកន្លែងសាងសង់ទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ស្ថិតក្នុងភូមិសាស្ត្រ ភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្នុងភារកិច្ចរក្សាសុខសន្តិភាព សុវត្ថិភាព ធានាបាននូវការរស់នៅប្រកបដោយភាពកក់ក្តៅជូនប្រជាពលរដ្ឋ កងកម្លាំងនគរបាលការពារព្រំដែនគោក ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តែងតែចុះជាប់ជាមួយគោលដៅជាក់ស្តែងដើម្បីត្រួតពិនិត្យសភាពការណ៍ ក្តាប់ភូមិសាស្រ្តត្រៀមខ្លួនប្រឈមនូវរាល់បញ្ហាដែលកើតមានឡើងដោយមិនខ្លាចនឿយហត់ ។