ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងនគរបាលខេត្តតាកែវ ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស អញ្ជើញចុះសួរសុខទុកមន្រ្តីនគរបាលសម្រាកព្យាបាលជម្ងឺ

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព. ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណេីរដោយក្រុមការងារ ស្នងការដ្ឋាននគរបាលខេត្ត លោក អធិការរង នគរបាលស្រុកត្រាំកក់ បានអញ្ជើញសាកសួរសុខទុក្ខលោក អនុសេនីយ៍ឯក អោម អុល នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល អង្គតាសោម ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិអូរស្ងើន ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសនោះដែរលោក វរសេនីយ៍ឯក ស្នងការរង បាននាំយកថវិការផ្ទាល់ខ្លួនរបស់ លោកឧត្តមសេនីយ៍ទោ ស្នងការ និងថវិកាមិត្តរួមការងារនៅក្នុងផែនការងារគ្រប់គ្រងធនធានមនុស្ស និង ថវិការបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ មួយចំនួនប្រគល់ជូនលោកអនុសេនីយ៍ឯក អោម អុល ដេីម្បីចូលរួមចំណែកកាត់បន្ថយក្នុងការចំណាយទៅលេីថ្លៃព្យាបាលផ្សេងៗបានមួយចំនួន ព្រមទាំងបានសំណេះសំណាលជាមួយក្រុមគ្រួសារនិងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវផងដែរ៕