ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយណែនាំការប្រើប្រាស់ និងប្រគល់គណនី ប្រព័ន្ធ គ្រប់គ្រងវត្តមានជនបរទេស នៅកម្ពុជា FPCS_GDI

ខេត្តកំពង់ធំ៖ ថ្ងៃ ពុធ ៤កើត ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក . ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ៣០នាទី ឯកឧត្តមសេនីយ៍ឯក អ៊ុកហៃសីលា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ

ណែនាំការប្រើប្រាស់ និងប្រគល់គណនីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស នៅកម្ពុជា FPCS_GDI នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

ដោយមានការចូលរួមពីលោកស្នងការរងផែនការងារអន្តោប្រវេសន៍ លោកនាយ នាយរងការិយាល័យ ចំណុះផែនការងារអន្តោប្រវេសន៍ លោកអធិការ លោកអធិការរង លោកនាយ នាយរងផែ្នក លោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ទទួលការងារអន្តោប្រវេសន៍ និងទទួលការងារសន្តិសុខ ចូលរួមប្រមាណ១០៨នាក់ស្រី ០៣ នាក់។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ស្វាគមន៍ និងជំរុញដល់អស់លោក លោកស្រី ដែលមានវត្តមានក្នុងកិច្ចប្រជុំ ត្រូវខិតខំយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់  កត់ត្រា ស្រាវជ្រាវ ក្រេបជញ្ជក់ចំណេះដឹង ស្វែងយល់នូវគន្លឹះសំខាន់ៗ

របស់ប្រព័ន្ធ FPCS_GDI ដែលផ្ដល់ ដោយក្រុមការងារ សមាជិកបង្កើតប្រព័ន្ធ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់ផ្ដល់ជូនបងប្អូនយកទៅ

អនុវត្តកិច្ចការងារជាក់ស្ដែងតាមបណ្ដាអង្គភាពរបស់ខ្លួន ចាប់ពីថ្ងៃនេះឲ្យមានប្រសិទ្ធភាពបំផុត

ឯកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីលា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានប្រសាសន៍សំណេះសំណាលថ្ងៃនេះ ឯកឧត្តមសេនីយ៍ឯក បានដឹកនាំក្រុមការងារជំនាញ ដែលជាសមាជិក

ក្នុងការបង្កើតប្រព័ន្ធ FPCS_GDI នេះឡើង ដើម្បីផ្សព្វផ្សាយ ណែនាំការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស នៅកម្ពុជា FPCS_GDI ដល់អស់លោក លោកស្រី ជាមន្ត្រីនគរបាល ទទួលការអន្តោប្រវេសន៍ សម្រាប់ផ្ដល់ភាពងាយស្រួល ក្នុងការគ្រប់គ្រងវត្តមាន ជនបរទេសស្នាក់នៅកម្ពុជា

ឯកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីលា អគ្គនាយករង បន្តមានប្រសាសន៍ ដោយអនុវត្តតាមវិធី កំណែទំរង់គោលនយោបាយ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំប្រឹងប្រែងធ្វើការងារសំខាន់ៗ ចំនួន ០២ : .ធ្វើការងារ គ្រប់គ្រងវត្តមានច្រកចេញចូលរបស់ជនបរទេស ដើម្បីការពារ ថែរក្សា សន្តិសុខ សុវត្ថិភាពជូនជនបរទេស .អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្កើតឡើងប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្មីមួយក្នុងការត្រួតពិនិត្យ គ្រប់គ្រង ទិន្នន័យជនបរទេស ហើយប្រើប្រាស់បាន តាមរយៈម៉ាស៊ីន កំព្យូទ័រ ទូរស័ព្ទ ស្មាតហ្វូន ដែលហៅកាត់ថា ប្រព័ន្ធ (FPCS_GDI ក្នុងនោះមានចំនួន ០៣ ភាសា : ភាសាខ្មែរ , ភាសាអង់គ្លេស និង ភាសាចិន) ដើម្បីបង្ករភាពងាយស្រួល ដល់មន្ត្រីនគរបាលទទួលការងារអន្តោប្រវេសន៍ ជួយសម្រួលក្នុងការចុះឈ្មោះ ស្នាក់នៅស្របតាមច្បាប់  អន្តោប្រវេសន៍

នៃព្រះរាជាណាចក្រកម្ពុជា