ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីសំណេះសំណាលជាមួយបេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់ស្ថាពរក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ព្រៃវែង ៖ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់ស្ថាពរក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ឆ្នាំ២០២០ ។

ក្នុងឱកាសនោះ លោកឧលោកឧត្តមសេនីយ៍ ព្រុំ សន្ធរ បានមានមតិផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីទាំងអស់ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រ និងយកបទពិសោធន៍ពីសាលា ដកស្រង់បទពិសោធន៍ពីលោកគ្រូ យកមកបម្រើសេវាជូនប្រជាពលនៅមូលដ្ឋានអោយបានល្អប្រសើរ ។

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានធ្វើការពន្យល់ណែនាំដល់បេក្ខជនទាំងពីរភេទ ត្រូវយកចិត្តទុកដាក់រៀនសូត្រពីច្បាប់ និងវិន័យរបស់ កម្លាំងនគរបាលជាតិ និងមុខជំនាញនានារបស់កម្លាំងនគរបាលជាតិដើម្បីយកមុខជំនាញទាំងអស់នោះមកបម្រើការងារតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមអធិការនគរបាលក្រុង.ស្រុកទាំង១៣ ៕