ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ទីបំផុត កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមន្ត្រីយោធាជើងខ្លាំង ដែលដេ ញកា ប់ប្រជាពលរដ្ឋបានហើយ(មានវីដេអូ)

ខេត្តព្រៃវែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានឃាត់ខ្លួនមន្ត្រីយោធាកងវិស្វកម្មម្នាក់ ដែលលើកគ្នាប្រមាណ១០នាក់ មកដេញកាប់ប្រជាពលរដ្ឋ បានហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង​។
ជនសង្ស័យដែលជាមន្ត្រីយោធាកងវិស្វកម្មរូបនេះមានឈ្មោះ សោ សុផល(ហៅស្វិត)អាយុ២៦ឆ្នាំ។

មូលហេតុ​នៃអំពើហឹង្សានេះត្រូវបានសមត្ថកិច្ចបានអះអាងប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ មានកម្មវិធីប្រគុំតន្ត្រីមួយនៅភូមិតាហ៊ុយ​ ឃុំកំពង់ប្រសាទ ជាប់ព្រំប្រទល់ និងឃុំក្រាំងតាយ៉ង។ នៅក្នុងពិធីនេះ​មានការផឹកស៊ីទាស់សម្តីគ្នាបន្តិចបន្តួច លុះដល់ព្រឹកឡើងភាគីទាំងពីរ បានដឹកដីនៅលើផ្លូវតែមួយ ក្នុងនោះក្រុមពលរដ្ឋក៏មានរថយន្តដឹកដីដែរ ហើយក៏បានសួរគ្នាថាយប់មិញមានរឿងអី? ហើយក៏បានផ្ទុះហឹង្សាក្រុមប្រជាពលរដ្ឋរត់គេចចេញ ខណៈនោះក្រុមកងវិស្វកម្មដេញតាមវាយគ្នារហូតមកដល់ផ្ទះប្រជាពលរដ្ឋ ភូមិពងទឹក ឃុំក្រាំងតាយ៉ង តែម្តង៕

ប្រភព៖ khmerpart