ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមព័ត៌មានទាប់ហេតុការណ៍ (Hotline)ជាមួយជនបរទេស ប្រចាំស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម

កំពង់ចាម ៖ នារសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលប្រជុំធំ នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមព័ត៌មានទាប់ហេតុការណ៍ (Hotline)ជាមួយជនបរទេស ប្រចាំស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម។

ដោយមានការអញ្ជើញចូលរួមពី ៖ លោកស្នងការរងទទួលផែនការងារធនធានមនុស្ស នគរបាលព្រហ្មទណ្ឌ សន្តិសុខ និងផែនការងារសេនាធិការ  លោកអនុប្រធានផែន លោក លោកស្រីនាយ នាយរងការិយាល័យ រហូតដល់មន្រ្តី លោកអធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ ទទួលផ្នែកសន្តិសុខ ទទួលផ្នែកអន្តោប្រវេសន៍ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ សរុបមានចំនួន ១៩៩នាក់៕