ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ថ្នាក់ភាសាអង់គ្លេស មតេយ្យ-មតេយ្យសិក្សា សាលា ឧត្តមសាស្រ្តកម្ពុជា

បន្ទាយមានជ័យ ៖ សាលា ឧត្តមសាស្រ្តកម្ពុជា សាខាឃុំសឿ បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ថ្នាក់ភាសាអង់គ្លេស មតេយ្យ-មតេយ្យសិក្សា ជូនសិស្សានុសិស្ស ១៣៥នាក់ ក្រោមវត្តមានលោក រ័ត្ន ដាស៊ីណង់ អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី ដែលមានការចូលរួមពីលោក សុខ គង់ នាយកប្រតិបត្តិ USK Group សមាជិកក្រុមប្រឹក្សាស្រុក ការិយាល័យ អប់រំ ស្រុក មេឃុំ អាណាព្យាបាល សិស្សានុសិស្ស សិស្សានុសិស្ស បានចូលរួមជាង៣០០នាក់ ។ ពិធីនេះត្រូវបានធ្វេីឡេីងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២០។

លោក សុខ គង់ នាយកប្រតិបត្តិ USK Group បានមានប្រសាសន៍ថា ៖ សាលា ឧត្តមសាស្រ្តកម្ពុជា គឺមានការបង្រៀនតាមបែបស្តង់ដារអន្តរជាតិ ដែលមានគ្រូមានបទពិសោធន៍ ក្នុងការបង្ហាត់បង្រៀន។ លោកក៏បានលេីកឡេីងថា ៖ ដេីម្បីឲ្យកូនៗ របស់ឳពុកម្តាយ រៀនពូកែ ប្រកបដោយចំណេះដឹង ត្រូវពឹងលេីកត្តា៤យ៉ាង ៖ ១-សាលាល្អ , ២-មាននាយក-គ្រូល្អ, ៣- សិស្សានុសិស្សខិតខំរៀនសូត្រ ,៤-មានការជម្រុញលេីកទឹកចិត្តពីឳពុកម្តាយ ។ កត្តាទាំង៤នេះគឺជាធាតុមិនអាចខ្វះ បានបេីការសិក្សារបស់កូនៗ គ្មានការជម្រុញពីឳពុកម្តាយ គ្រូមិនសូវមានបទពិសោធន៍បង្ហាត់បង្រៀន កូនៗក៏មិនទទួលបានជោគជ័យដែរ។ មួយវិញទៀតកូនៗសិស្សានុសិស្ស ត្រូវតែមានការខិតខំប្រឹងប្រែង នោះទេីបយេីងទទួលបានជោគជ័យក្នុងការសិក្សា។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានលេីកឡេីងថា ៖ វិស័យអប់រំឯកជន បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងកាត់បន្ថយ អក្ខរភាព ជាមួយវិស័យអប់រំនៅកម្ពុជា មួយវិញទៀត ក៏បានចូលរួមចំណែក ក្នុងការបណ្តុះផ្នត់គំនិត និងចំណេះដឹងដល់ក្មួយៗសិស្សានុសិស្ស ទទួលបាននូវចំណេះដឹង ចំណេះធ្វេី ប្រកបទៅដោយគុណភាព។ ជាចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និង កីឡា ពីមួយឆ្នាំទៅមួយឆ្នាំបានធ្វេីកំណែទម្រងវិស័យអប់រំ ដែលយេីងសង្កេតឃេីញថា ទទួលបានធនធានអ្នកចេះដឹងច្រេីន តាមរយៈការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស។ ដូច្នេះលោកអភិបាលស្រុក ក៏បានធ្វេីការសំណូមពរចំពោះអាណាព្យាបាលគ្រប់រូប ត្រូវផ្តល់ឱកាសឲ្យកូនៗមានពេលវេលារៀនសូត្រ ឲ្យបានច្រេីន ។ ពិសេសបច្ចុប្បន្ននេះសម័យកាលមានការជឿនលឿន និងអភិវឌ្ឍន៍ ដូច្នេះយេីងត្រូវការធនធានមនុស្សអ្នកចេះដឹងពិតប្រាកដ ក្នុងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រេីន។

លោក រ័ត្ន ដាស៊ីណង់ ក៏បានធ្វេីការជម្រុញណែនាំដល់ក្មួយៗសិស្សានុសិស្ស ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ពីព្រោះគ្រឿងញៀន វាតែងតែផ្តល់ទុក្ខទោសដល់ខ្លួនឯង ចំពោះក្រុមគ្រួសារ និងសង្គមជាតិ។

ក្រៅពីកិច្ចការងារបណ្តុះបណ្តាលនៅសាលា សាលា ឧត្តមសាស្រ្តកម្ពុជា សាខាឃុំសឿ ក៏បានចូលរួមចំណែកជាមួយរាជារដ្ឋាភិបាលផងដែរ តាមរយៈ ការចុះចែកអំណោយ ជូនដល់កគ្រួសារក្រីក្រី នៅក្នុងឃុំសឿផងដែរ។ ដោយក្នុងនោះបន្ទាប់ពីបញ្ចប់កម្មវិធីប្រគល់វិញ្ញាបនបត្រ សាលាក៏បាននាំយកអំណោយចែកជូនគ្រួសារក្រីក្រ៣គ្រួសារដែលមានជីវភាពខ្វះខាត។ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ៥០គីឡួក្រាម មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា រួមនឹងថវិកា៥ម៉ឺនរៀល ៕