ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកែវសីម៉ា

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃ
សុក្រ ០៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង មន្រ្តីនគរបាលជាតិ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងនគរបាលជាតិលោក ងួុន សារ៉ន អភិបាល នៃគណៈអភិបាលស្រុកកែវសីម៉ា។
ព្រមទាំងមានការអញ្ជើញចូលរួម
ពីលោក.លោកស្រីស្នងការរង
លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក
លោកមេបញ្ជាការរង ផ្នែកសឹករងស្រុក លោកមេបញ្ជាវរសេនាតូចនគរបាលព្រំដែនគោកទាំងពីរលោកអធិការ អធិការរង ក្រុង.ស្រុក លោកនាយ.នាយរងផ្នែក នាយ.នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកអូររាំង ដែលបានចូលរួមសរុប ៧៩នាក់។
ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ឯក វ៉ាន់ ដានីន បានឡើងអានរបាយការណ៍ស្វាគមន៍សង្ខេប ជូនគណអធបតីជ្រាប។
បន្ទាប់មកលោកវរសេនីយ៍ឯកម៉ៅ រិទ្ធី នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត បានឡើងអាន ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងរបស់ក្រសួងមហាផ្ទៃ។
លោកវរសេនីយ៍ឯក វ៉ាន់ ដានីន អធិការ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា មកជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកអូររាំង
លោកវរសេនីយ៍ទោ ហេង ហ៊ួុង អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកែវសីម៉ា ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។
ឈ្លៀតក្នុងឱកាសនោះដែរលោក អភិបាល នៃគណៈអភិបាលស្រុកកែវសីម៉ា បានធ្វើការលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងកងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកកែវសីម៉ាទាំងអស់ ដែលបានយកកម្លាំងកាយចិត្ត ពុះពាររាល់ការលំបាកក្នុងការបំពេញភារកិច្ច សម្រេចបានជោគជ័យ និងស្នាដៃដ៏ធំធេង ជូន ប្រជាពលរដ្ឋក្នុងស្រុកកែវសីម៉ា ក្នុងការលើកកំពស់ សន្តិសុខ សុវត្តិភាព របៀបរៀបរយ ទប់ស្កាត់ និងកាត់បន្ថយបទល្មើស។

ប្រសាសន៍ផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ដល់អធិការ នៃអធិការដ្ឋាននគរបាលស្រុកកែវសីម៉ា ដែលទើបទទួលបានប្រកាសផ្ទេរ ថ្មីត្រូវធ្វើការងារអោយបានល្អប្រសើរបំផុត ត្រូវមានកិច្ចសហការគ្នាល្អអោយបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ ថែរក្សាសុខសន្តិភាព ស្ថេរភាព និងទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទនូវក្នុងមូលដ្ឋានរបស់ខ្លួុនគ្រប់គ្រងអោយបានល្អប្រសើរដោយពឹងផ្អែកទៅលើគោលនយោបាយភូមិ​ ឃុំ
មានសុវត្ថិភាពទាំងប្រាំបួនចំណុចរបស់រាជរដ្ឋាភិបាល ។