ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលស្រុកកំពង់លែង ចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋសហការគ្នាទប់ព្រែកចំនួន ០៣កន្លែង ដើម្បីរក្សាទឹកទុកសម្រាប់ស្រោចស្រពស្រែប្រាំង ដែលអាចប្រឈមនឹងការខ្វះទឹក

ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង ចុះបានដឹកនាំមន្ត្រីស្រុក ឃុំ ចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋបាននាំគ្នាសហការគ្នាទប់ព្រែកចំនួន ០៣កន្លែង ដើម្បីបូមទឹករក្សាទុកសម្រាប់ស្រោចស្រពស្រែប្រាំងរបស់ពួកគាត់។

សូមបញ្ជាក់ផងដែរថា៖ ទីតាំងព្រែកចំនួន ០៣កន្លែងដែលប្រជាពលរដ្ឋបាននាំគ្នាសហការទប់ដើម្បីរក្សាទឹកទុកសម្រាប់ស្រោចស្រពស្រែប្រាំងនោះ ដោយស្រែប្រាំងអាចនឹងប្រឈមការខ្វះទឹក ដែលមានទីតាំងស្ថិតនៅចំនុច ក​ បឹងបាយឡៅ ប្រឡាយកំភ្លាញ និងអន្លង់ចាក់ស្រា ក្នុងភូមិសាស្ត្រឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕