ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក ងិន ហ៊ុន បានថ្លែងនូវការកោតសរសើរដល់ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារទទួលបាន​លទ្ធផលប្រកបដោយប្រសិទ្ធភាពតាមផែនការសកម្មភាព

ខេត្តកំពង់ឆ្នាំង ៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅសាលប្រជំុមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តខែ​បន្ត ដោយមានអ្នកចូលរួមពី ថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើ និងជលផលព្រមទាំងការិយាល័យចំណុះមន្ទីរ សរុបចំនួន ៣៩នាក់។

បន្ថែម​ពីនោះ លោក ងិន ហ៊ុន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំខណ្ឌរដ្ឋបាល​ព្រៃឈើ-ជលផល​ និងការិយាល័យចំណុះមន្ទីរទាំងអស់ត្រូវអនុវត្តអោយបានតាមតួនាទីភាកិច្ចរបស់ខ្លួនសម្រេចលទ្ធផលការងារតាមផែនការសកម្មភាពរបស់មន្ទីរ ខេត្ត និងក្រសួង ជាពិសេសត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ អោយបានទាន់ពេលវេលាស្របតាមច្បាប់បានកំណត់ ៕