ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សិស្សានុសិស្សវិទ្យាល័យ បន្ទាយឆ្មារ ជាង៣០នាក់ដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនដឹងមូលហេតុ

ខេត្តបន្ទាយមានជ័យ ៖ សិស្សានុសិស្សប្រុសស្រីជាច្រេីននាក់នៅវិទ្យាល័យ បន្ទាយឆ្មារ ដួលសន្លប់ដោយមិនដឹងមូលហេតុ។ ហេតុការណ៍ដួលសន្លប់បានកេីតឡេីងនៅវេលាម៉ោងប្រមាណជាង៩ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២០ នៅវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បើតាមការរបាយការណ៍ពីនគរបាលស្រុកថ្មពួកបាន ឲ្យដឹងថា មានករណីសិស្សានុសិស្ស ប្រុស- ស្រី ជាង៣០នាក់ មានអាការៈពុល ក្អួតចង្អុល វិលមុខ និងអស់កម្លាំង ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាព បន្ទាយឆ្មារ ដោយក្នុងនោះមានសិស្សម្នាក់ មានអាការៈធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក ។ រហូតមកទល់ពេលនេះ គឺបានធូរស្រាលជាបណ្ដើរហើយ។

លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមករា មានសិស្សានុស្សិសិស្សចំនួន៣៥នាក់ ក្នុងនោះមាន សិស្សប្រុស៧នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅពេលនោះលោកគ្រូ អ្នកគ្រូបានជួយធ្វេីចលនា ក៏ស្រាប់តែដួលសន្លប់ជាបន្តបន្ទាប់ បង្កឲ្យមានការភ្ញាក់ផ្អេីលតែម្តង ។ រហូតមកដល់រសៀលថ្ងៃទី២៥ ខែមករានេះ សិស្សានុសិស្ស ដែលបានដួលសន្លប់មានអាការៈធូរស្រាលវិញហេីយ។ ជាមួយគ្នានោះ លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក ក៏បានធ្វេីការសំណូមពរ និងណែនាំដល់សិស្សានុសិស្ស ត្រូវប្រកាន់ភ្ជាប់នូវវិធានការអនាម័យ តាមរយៈ ការហូបស្អាត ផឹកស្អាត ពិសេសមិនត្រូវញាំចំណីអាហារ ដែនាំឲ្យប៉ះពាល់ដល់សុខភាពឡេីយ។

លោកគ្រូ ទិន វណ្ណៈ ជានាយករងវិទ្យាល័យ បន្ទាយឆ្មារ បានប្រាប់ឲ្យដឹងថា ៖ សិស្សានុសិស្សដែលមានអាការៈ ដួលសន្លប់រហូតមកដល់ម៉ោង៣ រសៀលនេះ បានឲ្យដឹងថា មានអាកាៈធូរស្បេីយ និងបានវិលត្រលប់ទៅផ្ទះវិញជាបណ្តេីរៗហេីយ ហេីយសល់៥នាក់ក្រុមគ្រូពេទ្យកុំធ្វេីការតាមដាន ដែលនឹងត្រលប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ។

លោកនាយរងវិទ្យាល័យ បញ្ជាក់ថា ៖ ដំបូងឡេីយសិស្សានុសិស្សបានហូបចំណីអាហារ មាន បាយ មីជាដេីម នៅវេលាម៉ោងជាង៩ ស្រាប់តែមានអាការៈក្អួត ចង្អោ ដួលសន្លប់ជាបន្តបន្ទាប់តែម្តង ៕